ព្រះត្រៃបិដក ភាគ ៣៨

​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឥឡូវនេះ​ ​ជា​កាលគួរ​ល្មម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បរិនិព្វាន​ហើយ​។​
 [​៤៥៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ទេ​ ​ព្រោះ​ព្រហ្មចារ្យ​ ​របស់​តថាគត​នេះ​ ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន​ ​មិនទាន់​ចំរើន​ ​មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស​ ​គេ​មិនទាន់​ដឹង​ច្រើន​គ្នា​ ​មិនទាន់​ពេញ​បរិបូណ៌​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​មិនទាន់​ចេះ​សំដែង​បាន​ ​ដោយ​ប្រពៃ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រហ្មចារ្យ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​បាន​ខ្ជាប់ខ្ជួន​ហើយ​ ​បាន​ចំរើន​ហើយ​ ​បាន​ផ្សាយ​ទៅ​សព្វ​ទិស​ហើយ​ ​គេ​បានដឹង​ច្រើន​គ្នា​ហើយ​ ​បាន​ពេញ​បរិបូណ៌​ហើយ​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636852636398839402
ទៅកាន់ទំព័រ៖