ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​ប៉ិនប្រសប់​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ចិត្ត​ក៏​តាំងនៅ​មាំ​ ​ឧបក្កិលេស​ទាំងឡាយ​ ​ក៏​ភិក្ខុ​នោះ​ ​លះបង់​ចេញ​បាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​រៀន​នូវ​និមិត្ត​នោះ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ចិត្ត​ក៏​តាំង​មាំ​ ​ឧបក្កិលេស​ទាំងឡាយ​ ​ក៏​ភិក្ខុ​នោះ​ ​លះបង់​ចេញ​បាន​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​រៀន​នូវ​និមិត្ត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​ប៉ិនប្រសប់​ ​ជា​អ្នក​បាន​នូវ​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​និង​បាន​នូវ​សតិ​ ​និង​សម្បជញ្ញៈ​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636852239393491995
ទៅកាន់ទំព័រ៖