ព្រះត្រៃបិដក ភាគ ៣៨

​ពួក​ទេវតា​ ​និង​មនុស្ស​ ​ចេះ​សំដែង​បាន​ ​ដោយ​ល្អ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឥឡូវនេះ​ ​ជា​កាលគួរ​ ​ល្មម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បរិនិព្វាន​ហើយ​។​
 [​៤៥៦​]​ ​កាលបើ​ក្រុងមារ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏បាន​ត្រាស់​ ​ទៅ​នឹង​ក្រុងមារ​ ​មានចិត្ត​បាប​ ​ដូច្នេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ចុះ​ ​ការ​បរិនិព្វាន​ ​របស់​តថាគត​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​កន្លង​ ​៣​ ​ខែ​ ​អំពី​កាល​នេះ​ទៅ​ ​តថាគត​ ​នឹង​ ​បរិនិព្វាន​។​
 [​៤៥៧​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​ដាក់​ ​អាយុសង្ខារ​ ​ព្ធដ៏​បា​វាល​ចេតិយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដាក់​អាយុសង្ខារ​ហើយ​ ​ក៏​កើត​ ​កក្រើក​ផែនដី​យ៉ាង​ធំ​ ​គួរឲ្យ​ភ្លូកភ្លឹក​ ​ព្រឺព្រួច​រោម​ ​ទាំង​ផ្គរ​ ​ក៏​លាន់ឮ​ឡើង​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636852636630022625
ទៅកាន់ទំព័រ៖