ព្រះត្រៃបិដក ភាគ ៣៨
គឺកំណត់ដឹង នូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ សម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ដែលទៅកើតតាមកម្មរបស់ខ្លួន។
[៤៦៩] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង។
[៤៧០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយ ៗ ហើយដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា
ID: 636852639174508161
ទៅកាន់ទំព័រ៖