ព្រះត្រៃបិដក ភាគ ៣៨

​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​ប៉ិនប្រសប់​ ​តែង​រៀន​នូវ​និមិត្ត​ ​នៃ​ចិត្ត​របស់​ខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 ​[​៣១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ ​វេលុ​វ​គ្រាម​ ​ទៀប​ក្រុង​វេសាលី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​អាយ​ ​ចូរ​ទៅ​នៅចាំ​វស្សា​ដោយ​ជុំវិញ​ ​ក្រុង​វេសាលី​ ​តាម​មិត្ត​ ​តាម​សន្ទិដ្ឋ​មិត្ត​ ​(​មិត្ត​ធ្លាប់​បាន​ជួបគ្នា​)​ ​តាម​សម្ភត្តមិត្ត​ ​(​មិត្ត​ស្និទ្ធស្នាល​)​ ​តថាគត​ ​ក៏​ចូល​ទៅ​ចាំវស្សា​ ​នៅ​ក្នុង​វេលុ​វ​គ្រាម​នេះ​ដែរ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​ចាំវស្សា​ ​ដោយ​ជុំវិញ​ក្រុង​វេសាលី​ ​តាម​មិត្ត​ ​តាម​សន្ទិដ្ឋ​មិត្ត​ ​តាម​សម្ភត្តមិត្ត​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636852239595233534
ទៅកាន់ទំព័រ៖