ព្រះត្រៃបិដក ភាគ ៣៨
ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើនបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា ឆន្ទៈផង នេះហៅថា ឆន្ទសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។
[៤៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យវិរិយៈ ហើយបាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វិរិយសមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា
ID: 636852639825925420
ទៅកាន់ទំព័រ៖