ព្រះត្រៃបិដក ភាគ ៣៨
បធានសង្ខារ។ នេះហៅថា វិរិយៈផង នេះហៅថា វិរិយសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ។
[៤៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវចិត្តហើយ បាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា ចិត្តសមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញ បរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា ចិត្តផង នេះហៅថា ចិត្តសមាធិផង នេះហៅ ថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកប ដោយចិត្តសមាធិ និងបធានសង្ខារ។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវវីមំសាហើយ បាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វីមំសាសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។បេ។
ID: 636852640073269567
ទៅកាន់ទំព័រ៖