ព្រះត្រៃបិដក ភាគ ៣៨

​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ ​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​រឹងរឹតតែ​កើត​ធំ​ទូលាយ​ ​ចំរើន​ ​ពេញ​បរិបូណ៌​។​ ​នេះ​ហៅថា​ ​បធាន​សង្ខារ​។​ ​នេះ​ហៅថា​ ​វីមំសា​ផង​ ​នេះ​ហៅថា​ ​វីមំសា​សមាធិ​ផង​ ​នេះ​ហៅថា​ ​បធាន​សង្ខារ​ផង​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​ ​បធាន​សង្ខារ​។​
 [​៤៧៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មិគា​រមាតុ​ប្រាសាទ​ ​នា​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​នៅ​ក្នុង​មិគា​រមាតុ​ប្រាសាទ​ជាន់ក្រោម​ ​ជា​អ្ន​ក​រវើ​ររ​វាយ​ ​មាន​មានះ​ដូចជា​បបុស​ ​ងើបឡើង​ហើយ​ ​រជើបរជោរ​ ​មាន​មាត់រឹង​ ​មាន​វាចា​រោយរាយ​ ​មានស្មារតី​វង្វេង​ ​ប្រាសចាក​បញ្ញា​ ​មានចិត្ត​ ​មិន​ដំ​កល់​មាំ​ ​មានចិត្ត​អណ្តែត​អណ្តូង​ ​មាន​ឥន្ទ្រិយ​មិន​សង្រួម​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636852640271110883
ទៅកាន់ទំព័រ៖