ព្រះត្រៃបិដក ភាគ ៣៨

​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​សេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​ស្តាប់​នូវ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​ចាំទុក​។​
 [​៤៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះ​ ​មោគ្គល្លាន​ ​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះ​មោគ្គល្លាន​ ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ថា​ ​ឆន្ទៈ​របស់​អញ​ ​នឹង​មិន​ធូរ​ថយ​ពេក​ផង​។​បេ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ថា​ ​វិមំសា​របស់​អញ​ ​នឹង​មិន​ធូរ​ថយ​ពេក​ផង​ ​មិន​ផ្គង​ឡើង​ពេក​ផង​ ​មិន​រួញ​ខាងក្នុង​ផង​ ​មិន​មានចិត្ត​រាយមាយ​ ​ទៅ​ខាងក្រៅ​ផង​ ​ទាំង​ជា​បុគ្គល​មាន​សញ្ញា​ ​ក្នុង​ខាងក្រោយ​ ​និង​ខាងមុខ​ ​គឺ​ខាងមុខ​យ៉ាងណា​ ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636852640938259042
ទៅកាន់ទំព័រ៖