ព្រះត្រៃបិដក ភាគ ៣៨

​ខាងក្រោយ​ក៏​យ៉ាងនោះ​ ​ខាងក្រោយ​យ៉ាងណា​ ​ខាងមុខ​ក៏​យ៉ាងនោះ​ ​ខាងក្រោម​យ៉ាងណា​ ​ខាងលើ​ក៏​យ៉ាងនោះ​ ​ខាងលើ​យ៉ាងណា​ ​ខាងក្រោម​ក៏​យ៉ាងនោះ​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ក៏​យ៉ាងនោះ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ក៏​យ៉ាងនោះ​ ​ជា​បុគ្គល​មានចិត្ត​បើក​ ​មាន​កិលេស​មិន​រួបរឹត​ ​ចំរើន​ចិត្ត​ដែល​ប្រកបដោយ​ពន្លឺ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះ​ ​មោគ្គល្លាន​ ​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 [​៤៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​ភិក្ខុ​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​ ​។​បេ​។​ ​ទៅ​ទាំង​អំណាច​ខ្លួន​ ​រហូតដល់​ព្រហ្មលោក​នាយ​បាន​។​
 [​៤៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​ភិក្ខុ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​ ​ដែល​ឃើញ​ជាក់ស្តែង​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះ​។​ ​(​បណ្ឌិ​ត​ត្រូវ​ញុំាង​អភិញ្ញា​ទាំងឡាយ​ ​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ​)​។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636852641164932007
ទៅកាន់ទំព័រ៖