ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អតីតកាល​ ​មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អនាគតកាល​ ​គង់មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទៈ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636852647905357537
ទៅកាន់ទំព័រ៖