ព្រះត្រៃបិដក ភាគ ៣៨
លើអាកាសក៏បាន ងើបឡើងមុជចុះក្នុងផែនដី ដូចជាងើបឡើងមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានសមណៈ ឬព្រាហ្មណ៍បានសម្រេច នូវឥទ្ធិវិធៈច្រើនប្រការ គឺនឹងធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង និងដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើង មុជចុះ ក្នុងផែនដី
ID: 636852648558544897
ទៅកាន់ទំព័រ៖