ព្រះត្រៃបិដក ភាគ ៣៨
ដូចជាងើបឡើង មុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន និងទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន និងយកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង ដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើងមុជចុះ ក្នុងផែនដី ដូចជាងើបឡើងមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែនដូចជាសត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន
ID: 636852648768786922
ទៅកាន់ទំព័រ៖