ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៣​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​អត់ធន់​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​កាយ​របស់ខ្ញុំ​ព្រះអង្គ​ ​ហាក់ដូចជា​មាន​ទម្ងន់​ពន់ពេក​ ​ទិស​ទាំងឡាយ​ ​ក៏​មិន​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ធម៌​ទាំងឡាយ​ ​ក៏​មិន​ភ្លឺច្បាស់​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះ​អាពាធ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប៉ុន្តែ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​នៅ​មាន​សេចក្តី​សង្ឃឹម​បន្តិច​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​មិនទាន់​បរិនិព្វាន​នៅឡើយ​ទេ​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនទាន់​ប្រារព្ធ​ភិក្ខុសង្ឃ​ ​ទ្រង់ព្រះ​រាជទាន​ព្រះ​ឱវាទ​ណាមួយ​នៅឡើយ​។​ ​ម្នាល​អានន្ទ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ភិក្ខុសង្ឃ​នឹក​សង្ឃឹម​តថាគត​ ​អ្វី​ទៀត​។​ ​ម្នាល​អានន្ទ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ក្នុង​ ​មិន​ឲ្យ​មាន​ក្រៅ​ហើយ​។​ ​ម្នាល​អានន្ទ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​មិន​នៅក្នុង​កណ្តាប់​ដៃ​ ​នៃ​អាចារ្យ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​គួរតែ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636852239956684208
ទៅកាន់ទំព័រ៖