ព្រះត្រៃបិដក ភាគ ៣៨

​ទើប​ជា​ធម៌​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ដូច្នេះ​ថា​ ​ឆន្ទៈ​របស់​អាត្មាអញ​ ​នឹង​មិន​ធូរ​ថយ​ខ្លាំងពេក​ផង​ ​នឹង​មិន​ផ្គង​គំហុក​ខ្លាំងពេក​ផង​ ​នឹង​មិន​រួញ​លឹប​ ​នៅ​ខាងក្នុង​ផង​ ​នឹង​មិន​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​មាន​សញ្ញា​ក្នុង​កាល​ជា​ខាងក្រោយ​ ​និង​កាលមុន​ ​គឺ​កាលមុន​យ៉ាងណា​ ​ក្រោយ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​ក្រោម​យ៉ាងណា​ ​លើ​ក៏​យ៉ាងនោះ​ ​លើ​យ៉ាងណា​ ​ក្រោម​ក៏​យ៉ាងនោះ​ ​ថ្ងៃ​យ៉ាងណា​ ​យប់​ក៏​យ៉ាងនោះ​ ​យប់​យ៉ាងណា​ ​ថ្ងៃ​ក៏​យ៉ាងនោះ​ ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​ដូច្នេះ​ថា​ ​វីមំសា​ ​របស់​អាត្មាអញ​ ​នឹង​មិន​ធូរ​ថយ​ខ្លាំងពេក​ផង​ ​នឹង​មិន​ផ្គង​គំហុក​ខ្លាំងពេក​ផង​ ​នឹង​មិន​រួញ​លឹប​ ​នៅ​ខាងក្នុង​ផង​ ​មិន​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​មាន​សញ្ញា​ក្នុង​កាល​ជា​ខាងក្រោយ​ ​និង​កាលមុន​ ​គឺ​កាលមុន​យ៉ាងណា​ ​ក្រោយ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​ក្រោម​យ៉ាងណា​ ​លើ​ក៏​យ៉ាងនោះ​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636852650014688184
ទៅកាន់ទំព័រ៖