ព្រះត្រៃបិដក ភាគ ៣៨

​លើ​យ៉ាងណា​ ​ក្រោម​ក៏​យ៉ាងនោះ​ ​ថ្ងៃ​យ៉ាងណា​ ​យប់​ក៏​យ៉ាងនោះ​ ​យប់​យ៉ាងណា​ ​ថ្ងៃ​ក៏​យ៉ាងនោះ​ ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៥០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឆន្ទៈ​ដែល​ធូរ​ថយ​ខ្លាំងពេក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​ឯណា​ ​ប្រកបដោយ​កោសជ្ជៈ​ ​(​សេចក្តី​ខ្ជិលច្រអូស​)​ ​សម្បយុត្ត​ ​ដោយ​កោសជ្ជៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឆន្ទៈ​ ​ដែល​ធូរ​ថយ​ខ្លាំងពេក​។​
 ​[​៥០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឆន្ទៈ​ដែល​ផ្គង​គំហុក​ខ្លាំងពេក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​ឯណា​ ​ប្រកបដោយ​ឧទ្ធច្ចៈ​ ​(​សេចក្តី​រវើរវាយ​)​ ​សម្បយុត្ត​ដោយ​ឧទ្ធច្ចៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឆន្ទៈ​ដែល​ផ្គង​គំហុក​ខ្លាំងពេក​។​ ​
 [​៥០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឆន្ទៈ​ដែល​រួញ​លឹប​នៅ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​ឯណា​ ​ប្រកបដោយ​ថីនមិទ្ធៈ​ ​(​សេចក្តី​ងងុយ​ងោក​ងក់​)​ ​សម្បយុត្ត​ដោយ​ថីនមិទ្ធៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឆន្ទៈ​ដែល​រួញ​លឹប​នៅ​ខាងក្នុង​។​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636852650307754946
ទៅកាន់ទំព័រ៖