ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឆន្ទៈ​ដែល​រាយមាយ​ទៅ​ខាងក្រៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​ឯណា​ ​រាយមាយ​ទៅតាម​ ​ជាប់​ទៅតាម​ ​ប្រារឰ​នូវ​បញ្ចកាមគុណ​ខាងក្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឆន្ទៈ​ដែល​រាយមាយ​ទៅ​ខាងក្រៅ​។​
 [​៥០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​សញ្ញា​ក្នុង​កាល​ជា​ខាងក្រោយ​ ​និង​កាលមុន​ ​គឺ​កាលមុន​យ៉ាងណា​ ​ក្រោយ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​បុគ្គល​មាន​សញ្ញា​កាន់​យកល្អ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ​ ​ទ្រទ្រង់​ទុក​ល្អ​ ​ចាក់ធ្លុះ​ល្អ​ ​ដោយ​ប្រាជ្ញា​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​និង​កាលមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សញ្ញា​ក្នុង​កាល​ជា​ខាងក្រោយ​ ​និង​កាលមុន​ ​គឺ​កាលមុន​យ៉ាងណា​ ​ក្រោយ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​យ៉ាងនេះ​ឯង​។​
 [​៥០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​(​មាន​សញ្ញា​)​ ​ក្រោម​យ៉ាងណា​ ​លើ​ក៏​យ៉ាងនោះ​ ​លើ​យ៉ាងណា​ ​ក្រោម​ក៏​យ៉ាងនោះ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636852650591871197
ទៅកាន់ទំព័រ៖