ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា នូវកាយនេះឯង ខាងលើ តាំងអំពីបាទជើងឡើងមក ខាងក្រោមតាំងអំពីចុងសក់ ចុះទៅ មានស្បែករុំព័ទ្ធជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ
(១) សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ (មានសញ្ញា) ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ យ៉ាងនេះឯង។
(១) ក្រពះនេះ គឺជាសាច់ដូចជាអណ្តាត ឋិតនៅក្នុងពោះ មានសណ្ឋានដូចជាអណ្តាតកូនគោខ្មៅ ប្រវែង ៧ ធ្នាប់ ផ្ទាប់នឹងទីបំផុតដំបារពោះ ជាខាងឆ្វេងបេះដូង។ (មិនមែនជាអាមាសយៈ ដែលអ្នកខ្លះធ្លាប់ហៅថា ក្រពះបាយ នោះទេ។ ឬនិងប្រែថា លំពែងអារឹសដូច្នេះវិញក៏បាន)។
ID: 636852650888118141
ទៅកាន់ទំព័រ៖