ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​(​មាន​សញ្ញា​)​ ​ក្នុង​ពេលថ្ងៃ​យ៉ាងណា​ ​ពេលយប់​ក៏​យ៉ាងនោះ​ ​ពេលយប់​យ៉ាងណា​ ​ពេលថ្ងៃ​ក៏​យ៉ាងនោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ក្នុង​វេលា​ថ្ងៃ​ ​ដោយ​អាការ​ទាំងឡាយ​ឯណា​ ​ដោយ​សណ្ឋាន​ទាំងឡាយ​ឯណា​ ​ដោយ​និមិត្ត​ទាំងឡាយ​ឯណា​ ​ភិក្ខុ​នោះ​ ​ក៏​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ក្នុង​វេលា​យប់​ ​ដោយ​អាការ​ទាំងឡាយ​នោះ​ ​ដោយ​សណ្ឋាន​ទាំងឡាយ​នោះ​ ​ដោយ​និមិត្ត​ទាំងឡាយ​នោះ​ដែរ​ ​ឬថា​ ​ភិក្ខុ​ចំរើន​ ​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ក្នុង​វេលា​យប់​ ​ដោយ​អាការ​ទាំងឡាយ​ឯណា​ ​ដោយ​សណ្ឋាន​ទាំងឡាយ​ឯណា​ ​ដោយ​និមិត្ត​ទាំងឡាយ​ឯណា​ ​ភិក្ខុ​នោះ​ ​ក៏​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ក្នុង​វេលា​ថ្ងៃ​ ​ដោយ​អាការ​ទាំងឡាយ​នោះ​ ​ដោយ​សណ្ឋាន​ទាំងឡាយ​នោះ​ ​ដោយ​និមិត្ត​ទាំងឡាយ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សញ្ញា​ ​ក្នុង​ពេលថ្ងៃ​យ៉ាងណា​ ​ពេលយប់​ក៏​យ៉ាងនោះ​ ​ពេលយប់​យ៉ាងណា​ ​ពេលថ្ងៃ​ក៏​យ៉ាងនោះ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636852651101190328
ទៅកាន់ទំព័រ៖