ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្យាយាម​ដែល​រាយមាយ​ទៅ​ខាងក្រៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាយាម​ឯណា​ ​រាយមាយ​ទៅតាម​ ​ជាប់​ទៅតាម​ ​ប្រារឰ​នូវ​បញ្ចកាមគុណ​ខាងក្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ព្យាយាម​ ​ដែល​រាយមាយ​ទៅ​ខាងក្រៅ​។​បេ​។​
 [​៥១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាន់​យក​អាលោក​សញ្ញា​ដោយ​ល្អ​ ​អធិដ្ឋាន​ទិវា​សញ្ញា​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​យ៉ាងនេះ​ឯង​។​ ​
 [​៥១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​ដែល​ធូរ​ថយ​ខ្លាំងពេក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ឯណា​ ​ប្រកបដោយ​កោសជ្ជៈ​ ​សម្បយុត្ត​ដោយ​កោសជ្ជៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​ដែល​ធូរ​ថយ​ខ្លាំងពេក​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636852651595188583
ទៅកាន់ទំព័រ៖