ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​ដែល​ផ្គង​គំហុក​ខ្លាំងពេក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ឯណា​ ​ប្រកបដោយ​ឧទ្ធច្ចៈ​ ​សម្បយុត្ត​ដោយ​ឧទ្ធច្ចៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​ដែល​ផ្គង​គំហុក​ខ្លាំងពេក​។​
 ​[​៥១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​ដែល​រួញ​លឹប​នៅ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ឯណា​ ​ប្រកបដោយ​ថីនមិទ្ធៈ​ ​សម្បយុត្ត​ដោយ​ថីនមិទ្ធៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​ដែល​រួញ​លឹប​នៅ​ខាងក្នុង​។​
 [​៥១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​ដែល​រាយមាយ​ទៅ​ខាងក្រៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ឯណា​ ​រាយមាយ​ទៅតាម​ ​ជាប់​ទៅតាម​ ​ប្រារឰ​នូវ​បញ្ចកាមគុណ​ខាងក្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្តរាយមាយ​ទៅ​ខាងក្រៅ​។​បេ​។​
 [​៥២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636852651855883494
ទៅកាន់ទំព័រ៖