ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធ​បាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​រមែង​ជា​ធម៌​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
 ​[​៥២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឥទ្ធិបាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​បានសម្រេច​ ​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​
 [​៥២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធ​បាទ​ ​៤​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនេះ​ហើយ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​ ​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​(​អភិញ្ញា​ ​ទាំង​ ​៦​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ​)​។​

​ចប់​ ​បា​សា​ទក​ម្ប​នវ​គ្គ​ ​ទី២​។​

ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636852652402394753
ទៅកាន់ទំព័រ៖