ព្រះត្រៃបិដក ភាគ ៣៨
ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង មិនផ្គងគំហុកខ្លាំងពេកផង មិនរួញលឹបនៅខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ។
ID: 636852653061712464
ទៅកាន់ទំព័រ៖