ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ ​ដោយ​ឫទ្ធិ​ ​ដោយ​ព្រះ​កាយ​ ​ដែល​សម្រេច​តាម​ព្រះទ័យ​ ​ដោយហេតុ​ឯណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ ​ដោយ​ឫទ្ធិ​ ​ដោយ​ព្រះ​កាយ​ ​ប្រកបដោយ​មហាភូតរូប​ ​៤​ ​នេះ​ ​ជ្រាប​ច្បាស់​នូវ​ហេតុ​ឯណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេ​តុ​នោះ​ៗ​ ​ជា​អស្ចារ្យ​ចំឡែក​ណាស់​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អស្ចារ្យ​ផង​ ​ប្រកបដោយ​ធម៌​ជា​អស្ចារ្យ​ផង​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ចំឡែក​ផង​ ​ប្រកបដោយ​ធម៌​ដ៏​ចំឡែក​ផង​។​
 [​៥៣៣​]​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​តថាគត​ ​ដំ​កល់​កាយ​ក្នុងចិត្ត​ផង​ ​ដំ​កល់​ចិត្ត​ក្នុង​កាយ​ផង​ ​ស្ទង់​ចុះ​នូវ​សុខ​សញ្ញា​ ​និង​លហុ​សញ្ញា​ក្នុង​កាយ​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​កាយ​របស់​តថាគត​ ​ស្រាល​ ​ដោយ​វិសេស​ផង​ ​ទន់​ដោយ​វិសេស​ផង​ ​គួរ​ដល់​ការងារ​ ​ដោយ​វិសេស​ផង​ ​មាន​រស្មី​ដោយ​វិសេស​ផង​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636852653666117034
ទៅកាន់ទំព័រ៖