ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៣៦​]​ ​ម្នាល​អានន្ទ​ ​ប៉ុយគរ​ ​ឬ​ប៉ុយ​កប្បាស​ ​ដ៏​ស្រាល​ ​មាន​ធាតុ​ជា​ជើងទ្រ​ ​អណ្តែត​អំពី​ផែនដី​ ​ទៅកាន់​អាកាស​ ​ដោយ​ឥត​លំបាក​សោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​តថាគត​ ​ដំ​កល់​កាយ​ក្នុងចិត្ត​ផង​ ​ដំ​កល់​ចិត្ត​ក្នុង​កាយ​ផង​ ​ស្ទង់​ចុះ​នូវ​សុខ​សញ្ញា​ ​និង​លហុ​សញ្ញា​ ​ក្នុង​កាយ​។​បេ​។​ ​ក៏​ដូច្នោះឯង​។​
 [​៥៣៧​]​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​កាយ​របស់​តថាគត​អណ្តែត​អំពី​ផែនដី​ ​ទៅកាន់​អាកាស​ ​ដោយ​ឥត​លំបាក​សោះ​។​ ​តថាគត​នោះ​ ​តែង​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​
 [​៥៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​នេះ​ ​មាន​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​មាន​ ​៤​ ​នេះឯង​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636852654217838590
ទៅកាន់ទំព័រ៖