ព្រះត្រៃបិដក ភាគ ៣៨
[៣៤] ម្នាលអានន្ទ ក្នុងសម័យណា តថាគតបានចូលកាន់ចេតោសមាធិ មិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ព្រោះរំលត់នូវពួកវេទនាចំពូកខ្លះ ម្នាលអានន្ទ ក្នុងសម័យនោះ សេចក្តីសប្បាយដ៏ក្រៃលែង រមែងមានដល់តថាគត។ ម្នាលអានន្ទ ព្រោះហេតុនោះក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭក ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭកឡើយ។
[៣៥] ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន
ID: 636852240408620057
ទៅកាន់ទំព័រ៖