ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ក៏​ព្រោះតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
 [​៥៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​នេះ​ ​មាន​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​មាន​ ​៤​ ​នេះឯង​។​
 ​[​៥៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ផល​ទាំង​ ​២​ ​ផល​ណាមួយ​ ​រមែង​កើតឡើង​ប្រាកដ​ ​(​ដល់​ភិក្ខុ​)​ ​គឺ​អរហត្តផល​ ​កើត​ប្រាកដ​ ​ក្នុង​បច្ចុប្បន្ន​ ​ឬកាល​បើ​ឧបាទាន​នៅ​មាន​សេសសល់​នៅឡើយ​ ​ក៏​គង់​អនាគាមិផល​ ​កើតឡើង​ប្រាកដ​ដែរ​ ​ព្រោះតែ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636852654465362748
ទៅកាន់ទំព័រ៖