ព្រះត្រៃបិដក ភាគ ៣៨
[៥៤២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។
[៥៤៣] ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ ដូចម្តេចខ្លះ។ គឺបានសម្រេចអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើមិនបានសម្រេចអរហត្តផល យ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ គង់បានសម្រេចអរហត្តផល ក្នុងមរណកាលដែរ បើមិនបានសម្រេចអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបានសម្រេចអរហត្តផល ក្នុងមរណកាលទេ ក៏គង់ក្នុងកាលជាខាងក្រោយ
ID: 636852654831913713
ទៅកាន់ទំព័រ៖