ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៤៥​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ ​(​ការសំដែង​ឫទ្ធិ​)​ ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​ឥទ្ធិ​ ​(​ឫទ្ធិ​)​។​
 [​៥៤៦​]​ ​ម្នាល​អានន្ទ​ ​ចុះ​ឥទ្ធិបាទ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​មគ្គ​ឯណា​ ​បដិបទា​ឯណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ឫទ្ធិ​ ​ដើម្បី​បាន​ចំពោះ​នូវ​ឫទ្ធិ​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​ឥទ្ធិបាទ​។​
 [​៥៤៧​]​ ​ម្នាល​អានន្ទ​ ​ចុះ​ការ​ចំរើន​ឥទ្ធិបាទ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​ការ​ចំរើន​ឥទ្ធិបាទ​។​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636852655291510001
ទៅកាន់ទំព័រ៖