ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​។​
 [​៥៦៤​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​មោគ្គលា្លន​ភិក្ខុ​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​។​បេ​។​ ​
 [​៥៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​ភិក្ខុ​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មោគ្គល្លាន​ភិក្ខុ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ដូច្នេះ​ថា​ ​ឆន្ទៈ​របស់​អាត្មាអញ​ ​នឹង​មិន​ធូរ​ថយ​ខ្លាំងពេក​ផង​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636852657089672850
ទៅកាន់ទំព័រ៖