ព្រះត្រៃបិដក ភាគ ៣៨
ចំរើនចិត្ត ប្រកបដោយពន្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។
[៥៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។
[៥៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារ)។
ចប់ អយោគុឡវគ្គ ទី៣។
ID: 636852657979493745
ទៅកាន់ទំព័រ៖