ព្រះត្រៃបិដក ភាគ ៣៨
ឥទ្ធិបាទសំយុត្ត គង្គាទិបេយ្យាល
[៥៧២] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែងមានទំនាប ទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។
[៥៧៣] មា្នលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែងមានទំនាប ទៅរកព្រះនិព្វាន មានជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលីសំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារ ដូចក្នុងឥទ្ធិបាទចុះ)។
ID: 636852658592508807
ទៅកាន់ទំព័រ៖