ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៧៨​]​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​កើតឡើង​ ​ក្នុង​កាយ​ខាងក្នុង​។​បេ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ខាងក្នុង​ ​ពិចារណា​ឃើញ​ទាំង​ធម៌​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ក្នុង​កាយ​ខាងក្នុង​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​កើតឡើង​ ​ក្នុង​កាយ​ខាងក្រៅ​។​បេ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​សូន្យ​ ​ទៅ​ ​ក្នុង​កាយ​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ទាំង​ធម៌​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ក្នុង​កាយ​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​កើតឡើង​ក្នុង​កាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ទាំង​ធម៌​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ក្នុង​កាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636852659430346729
ទៅកាន់ទំព័រ៖