ព្រះត្រៃបិដក ភាគ ៣៨
[៥៧៩] បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញគប្បីមានបដិកូលសញ្ញា ក្នុងកាយមិនគួរបដិកូល ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងកាយនោះ។ បើប្រាថ្នាថា អាត្មាអញ មិនគប្បីមានបដិកូលសញ្ញា ក្នុងកាយដែលគួរបដិកូល ដូច្នេះ ឈ្មោះថា មិនមានបដិកូលសញ្ញា ក្នុងកាយនោះ ។ បើប្រាថ្នាថា អាត្មាអញ គប្បីមានបដិកូលសញ្ញា ក្នុងកាយ មិនគួរបដិកូលផង ក្នុងកាយ គួរបដិកូលផង ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងកាយនោះ។ បើប្រាថ្នាថា អាត្មាអញ មិនគប្បីមានបដិកូលសញ្ញា ក្នុងកាយគួរបដិកូលផង មិនគួរបដិកូលផង ដូច្នេះ ឈ្មោះថា មិនមានបដិកូលសញ្ញា ក្នុងកាយនោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរឲ្យផុត នូវកាយទាំងពីរ គឺទាំងកាយមិនគួរបដិកូល និងកាយគួរបដិកូលនោះចេញហើយ ជាអ្នកមានឧបេក្ខា មានសតិសម្បជញ្ញៈ ដូច្នេះ ឈ្មោះថា មានឧបេក្ខា មានសតិសម្បជញ្ញៈ ក្នុងកាយនោះ។
ID: 636852659610767048
ទៅកាន់ទំព័រ៖