ព្រះត្រៃបិដក ភាគ ៣៨

​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពួក​ភិក្ខុនី​ច្រើន​រូប​ក្នុង​ទីនេះ​ ​មានចិត្ត​តាំង​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​តែង​ដឹង​ច្បាស់​ ​នូវ​គុណវិសេស​ ​ដ៏​ក្រៃលែង​ដទៃទៀត​ ​ជាង​គុណវិសេស​ខាងដើម​។​ ​ម្នាលនាង​ទាំងឡាយ​ ​យ៉ាង​នុ៎ះហើយ​ ​ម្នាលនាង​ទាំងឡាយ​ ​យ៉ាង​នុ៎ះហើយ​ ​មា្ន​លនាង​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​មានចិត្ត​តាំង​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​ ​នុ៎ះ​ជា​គ្រឿង​សង្ឃឹម​របស់​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​គុណវិសេស​ ​ដ៏​ក្រៃលែង​ដទៃទៀត​ ​ជាង​គុណវិសេស​ខាងដើម​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ធ្វើ​ពួក​ភិក្ខុនី​ទាំងនោះ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​
 ​[​៣៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​ពេល​ខាងក្រោយ​ ​នៃ​ភត្ត​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636852240838144624
ទៅកាន់ទំព័រ៖