ព្រះត្រៃបិដក ភាគ ៣៨
[៥៨០] ពិចារណាឃើញធម៌ ដែលកើតឡើង ក្នុងវេទនាទាំងឡាយខាងក្នុង។ ពិចារណា ឃើញធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយខាងក្នុង។ ពិចារណាឃើញទាំងធម៌ ដែលកើត ឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ ធម៌ ដែលកើតឡើង ក្នុងវេទនាទាំងឡាយខាងក្រៅ។ ពិចារណាឃើញធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយខាងក្រៅ។ ពិចារណាឃើញទាំងធម៌ ដែលកើតឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយ ខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញធម៌ ដែលកើតឡើង ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណាឃើញធម៌ ដែលសូន្យទៅក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ពិចារណាឃើញទាំងធម៌ ដែលកើតឡើង និងសូន្យទៅ ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636852659811238515
ទៅកាន់ទំព័រ៖