ព្រះត្រៃបិដក ភាគ ៣៨
[៥៨៥] បើភិក្ខុនោះប្រាថ្នាថា អាត្មាអញ គប្បីមានបដិកូលសញ្ញា ក្នុងធម៌មិនគួរបដិកូល ដូច្នេះ ឈ្មោះថា មានបដិកូលសញ្ញា ក្នុងធម៌នោះ។បេ។ ជាអ្នកមានឧបេក្ខា មានសតិសម្បជញ្ញៈ ក្នុងធម៌ទាំងនោះ។ ម្នាលអាវុសោ ដោយហេតុប៉ុណ្ណេះឯង ទើបឈ្មោះថា ភិក្ខុអ្នកធ្វើសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌។
[៥៨៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ កើតបរិវិតក្កៈ ក្នុងចិត្តយ៉ាងនេះថា ភិក្ខុទាំងឡាយឯណានីមួយ បោះបង់សតិប្បដ្ឋាន ទាំង ៤ ភិក្ខុទាំងនោះ ឈ្មោះថា បោះបង់មគ្គ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីអស់ទុក្ខ ដោយប្រពៃ ភិក្ខុទាំងឡាយឯណានីមួយ ធ្វើសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើមគ្គដ៏ប្រសើរ ជាដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ឲ្យបរិបូណដែរ។
[៥៨៧] គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ដឹងនូវបរិវិតក្កៈ ក្នុងចិត្តរបស់ ព្រះអនុរុទ្ធដ៏មានអាយុ ដោយចិត្ត (ខ្លួន) ហើយក៏មកប្រាកដ ក្នុងទីចំពោះមុខ ព្រះអនុរុទ្ធដ៏ មានអាយុភ្លាម ដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះ។
ID: 636852660664317308
ទៅកាន់ទំព័រ៖