ព្រះត្រៃបិដក ភាគ ៣៨
[៥៨៨] លំដាប់នោះ ព្រះមហាមោគ្គលា្លនដ៏មានអាយុ បានសួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ដោយហេតុដូចម្តេចខ្លះ ទើបឈ្មោះថា ភិក្ខុធ្វើសតិប្បដ្ឋាន ៤ ឲ្យបរិបូណ៌។
[៥៨៩] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញកាយ ក្នុងកាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស។បេ។ ពិចារណាឃើញកាយ ក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636852660866868893
ទៅកាន់ទំព័រ៖