ព្រះត្រៃបិដក ភាគ ៣៨
[៥៩០] ពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៥៩១] ក្នុងចិត្តខាងក្នុង។ ក្នុងចិត្តខាងក្រៅ។ ពិចារណាឃើញចិត្តក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៥៩២] ក្នុងធម៌ទាំងឡាយខាងក្នុង។ ក្នុងធម៌ទាំងឡាយខាងក្រៅ។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ ដោយហេតុប៉ុណ្ណេះឯង ទើបឈ្មោះថា ភិក្ខុធ្វើសតិប្បដ្ឋាន ទាំង ៤ ឲ្យបរិបូណ៌។
ID: 636852661137104350
ទៅកាន់ទំព័រ៖