ព្រះត្រៃបិដក ភាគ ៣៨
[៥៩៣] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្បែរឆ្នេរស្ទឹងសុតនុ ទៀបក្រុង សាវត្ថី។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរ ហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវពួកធម៌ដូចម្តេចខ្លះ។
[៥៩៤] ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ទាំង ៤។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី
ID: 636852661425220829
ទៅកាន់ទំព័រ៖