ព្រះត្រៃបិដក ភាគ ៣៨
ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង ពួកភិក្ខុនីច្រើនរូប ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងទីនេះ មានពួកភិក្ខុនីច្រើនរូប មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ បពិត្រព្រះអង្គដ៏ចំរើន កាលភិក្ខុនីទាំងនោះ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយទៅនឹង
ភិក្ខុនីទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។
ID: 636852241003594088
ទៅកាន់ទំព័រ៖