ព្រះត្រៃបិដក ភាគ ៣៨

 ​[​៦០៦​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​នៅក្នុង​អន្ធ​វន​ ​ជិត​ក្រុង​សាវត្ថី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺធ្ងន់​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​បាន​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​នៅ​ដោយ​ ​វិហារធម៌​ ​ដូចម្តេច​ ​បាន​ជា​ទុក្ខវេទនា​ ​មាន​ក្នុង​សរីរៈ​កើតឡើង​ហើយ​ ​គ្រប​សង្កត់ចិត្ត​មិនបាន​។​
 [​៦០៧​]​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មានចិត្ត​ដំ​កល់​ស៊ប់​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​បាន​ជា​ទុក្ខវេទនា​មាន​ក្នុង​សរីរៈ​ ​កើតឡើង​ហើយ​ ​គ្រប​សង្កត់ចិត្ត​មិនបាន​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​សាសនា​នេះ​ ​ខ្ញុំ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មានចិត្ត​ដំ​កល់​ស៊ប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​ ​បាន​ជា​ទុក្ខវេទនា​ ​មាន​ក្នុង​សរីរៈ​ ​កើតឡើង​ហើយ​ ​គ្រប​សង្កត់ចិត្ត​មិនបាន​។​

​ចប់​ ​រហោគត​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636852663641507593
ទៅកាន់ទំព័រ៖