ព្រះត្រៃបិដក ភាគ ៣៨
[៦១២] ម្នាលអាវុសោ មួយទៀត ខ្ញុំកំណត់ដឹង នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្ត (របស់ខ្លួន) ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៣] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវហេតុដ៏គួរ តាមហេតុដ៏គួរផង នូវហេតុដ៏មិនគួរ តាមហេតុដ៏មិនគួរផង ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៤] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវវិបាករបស់បុគ្គលអ្នកសមាទាននូវកម្ម ដែលជាអតីតៈ អនាគត បច្ចុប្បន្ន តាមឋានៈ តាមហេតុ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៥] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់នូវបដិបទាជាដំណើរប្រព្រឹត្តទៅ ដើម្បីប្រយោជន៍គ្រប់យ៉ាង ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
ID: 636852664710308725
ទៅកាន់ទំព័រ៖