ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៩​]​ ​ម្នាល​អានន្ទ​ ​យ៉ាង​នុ៎ះឯង​ ​ម្នាល​អានន្ទ​ ​យ៉ាង​នុ៎ះឯង​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​មានចិត្ត​តាំង​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​ ​នុ៎ះ​ជា​គ្រឿង​សង្ឃឹម​ ​របស់​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​គុណវិសេស​ ​ដ៏​ក្រៃលែង​ដទៃទៀត​ ​ជាង​គុណវិសេស​ខាងដើម​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​
 ​[​៤០​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​ប្រក្រតី​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ ​។​ ​កាល​ភិក្ខុ​នោះ​ ​មាន​ប្រក្រតី​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​កិលេស​ ​មាន​កាយ​ជា​អារម្មណ៍​ ​តែង​កើតឡើង​ក្នុង​កាយ​ក្តី​ ​សេចក្តី​រួញរា​ ​នៃ​ចិត្ត​ក្តី​ ​ចិត្ត​តែង​រសាត់​អណ្តែត​ ​ទៅកាន់​អារម្មណ៍​ខាងក្រៅ​ក្តី​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​ត្រូវ​តាំងចិត្ត​ទុក​ក្នុង​និមិត្ត​គួរ​ជាទី​ជ្រះថ្លា​ណាមួយ​ចុះ​។​ ​កាល​ភិក្ខុ​នោះ​ ​តាំងចិត្ត​ទុក​ ​ក្នុង​និមិត្ត​គួរ​ជាទី​ជ្រះថ្លា​ណាមួយ​បាន​ហើយ​ ​បាមោជ្ជៈ​ ​(​សេចក្តី​រីករាយ​)​ ​រមែង​កើតឡើង​ ​កាល​ភិក្ខុ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាល​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636852241224536725
ទៅកាន់ទំព័រ៖