ព្រះត្រៃបិដក ភាគ ៣៨
[៦១៦] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវលោក ដែលមានធាតុច្រើនប្រការ មានធាតុផ្សេងៗ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៧] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេង ៗ របស់សត្វទាំងឡាយ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៨] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវសេចក្តីទន់ និងចាស់ក្លា នៃឥន្ទ្រិយ របស់ពួកសត្វដទៃ ពួកបុគ្គលដទៃបាន ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១៩] ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវទោស អានិសង្ឃ និងការចេញចាកឈាន វិមោក្ខ សមាធិ សមាបត្តិទាំងឡាយ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
ID: 636852664987464578
ទៅកាន់ទំព័រ៖