ព្រះត្រៃបិដក ភាគ ៣៨
កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ តែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ តែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ ក៏បានសម្រេចហើយ ណ្ហើយចុះ ក្នុងកាលឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត (អំពីទីដែលគួរជ្រះថ្លា)។ ភិក្ខុនោះ រមែងប្រមូលមក នូវចិត្តបានផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។
[៤១] ម្នាលអានន្ទ មួយទៀត ភិក្ខុមានប្រក្រតីពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ។ នូវចិត្តក្នុងចិត្ត។ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។
ID: 636852241448419530
ទៅកាន់ទំព័រ៖