ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៦​]​ ​ម្នាល​អានន្ទ​ ​ការ​មិន​តាំងចិត្ត​ ​ហើយ​ភាវនា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ការ​តាំងចិត្ត​ ​ហើយ​ភាវនា​ ​តថាគត​សំដែង​ហើយ​ ​ការ​មិន​តាំងចិត្ត​ ​ហើយ​ភាវនា​ ​តថាគត​ ​ក៏បាន​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​កិច្ច​ឯណា​ ​ដែល​ព្រះ​សាស្តា​ ​ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​គប្បី​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺទី​ស្ងាត់​។​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ ​ចូរ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​ ​នេះ​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នូវ​ភាសិត​នេះ​ហើយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ពេញចិត្ត​ ​រីករាយ​ចំពោះ​ភាសិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​

​ចប់​ ​អម្ព​បាលិ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636852242383202997
ទៅកាន់ទំព័រ៖