ព្រះត្រៃបិដក ភាគ ៣៨

​នា​ឡ​ន្ទ​វគ្គ​ ​


 [​៤៧​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​មហាបុរស​ ​មហាបុរស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បុគ្គល​ជាម​ហា​បុរស​ ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ហៅថា​ ​មហាបុរស​ ​ព្រោះ​មានចិត្ត​រួចផុត​ស្រឡះ​ហើយ​ ​មិនមែន​ហៅថា​ ​មហាបុរស​ ​ព្រោះ​មានចិត្ត​មិនទាន់​រួចផុត​ស្រឡះ​ទេ​។​ ​
 [​៤៨​]​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ដែល​ឈ្មោះថា​មានចិត្ត​រួច​ស្រឡះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636852242981597223
ទៅកាន់ទំព័រ៖