ព្រះត្រៃបិដក ភាគ ៣៨

​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ជ្រះថ្លា​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​មាន​សេចក្តី​ត្រាស់​ដឹង​ ​លើស​ជាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​សម្ពោធិញ្ញាណ​នេះ​ ​មិន​មាន​ក្នុង​អតីតកាល​ផង​ ​មិន​មាន​ក្នុង​អនាគតកាល​ផង​ ​មិន​មាន​ក្នុង​បច្ចុប្បន្ន​កាល​ផង​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​អាសភិវាចា​ ​(​វាចា​ដ៏​អង់អាច​)​ ​នេះ​ ​ដែល​អ្នក​បាន​ពោល​ហើយ​ ​លើសលុប​ពេក​ណាស់​ ​សីហនាទ​ ​ដែល​ខ្លួន​កាន់​យក​តែមួយ​ចំណែក​ ​អ្នក​បាន​បន្លឺ​ឡើង​ហើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​មាន​សេចក្តី​ត្រាស់​ដឹង​ក្រៃលែង​ ​ជាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​សម្ពោធិញ្ញាណ​នេះ​ ​មិន​មាន​ក្នុង​អតីតកាល​ផង​ ​មិន​មាន​ក្នុង​អនាគតកាល​ផង​ ​មិន​មាន​ក្នុង​បច្ចុប្បន្ន​កាល​ផង​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636852243351048354
ទៅកាន់ទំព័រ៖