ព្រះត្រៃបិដក ភាគ ៣៨
[៥២] ម្នាលសារីបុត្ត ចុះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។
[៥៣] ម្នាលសារីបុត្ត ការកំណត់ដឹងនូវចិត្តរបស់អ្នក មិនមានក្នុងព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ននុ៎ះឡើយ។ ម្នាលសារីបុត្ត ចុះហេតុដូចម្តេច ក៏កាលឥឡូវនេះ អាសភិវាចាដ៏លើសលុប អ្នកបានពោលហើយ សីហនាទ ដែលខ្លួនកាន់យក ដោយចំណែកមួយ អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ យ៉ាងនេះ
ID: 636852243769632296
ទៅកាន់ទំព័រ៖